www.khmerpostnews.com.kh / សហគ្រាស ខ្មែរ ប៉ុស្តិ៍ ញូសិ៍ មានទទួលសេវាកម្ម ដឹកភ្ញៀវទេសចរណ៍គ្រប់២៥ខេត្តក្រុង / ទំនាក់ទំនង / Tele: 0966666646​​ / 0975766606.....

Breaking

Monday, October 26, 2026

រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតកូរ៉េខាងត្បូង រៀបចំសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ

 


(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រី​ និងបុគ្គលិកស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងមហាផ្ទៃ សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល សមណនិស្សិត និងនិស្សិតរាជបណ្ឌិត្យសភាកម្ពុជាសរុប ១៣៦អង្គ/នាក់។

នាឱកាសនោះដែរ ​ឯកឧត្តម គីម ឆាងយ៉ុង បានគូសបញ្ជាក់ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការចូលរួមសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ» នាពេលនេះដែលរៀបចំឡើងក្នុងឱកាសខួបទី៣០ នៃការបង្កើតចំណងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមបានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំនេះ ប្រទេសទាំងពីរ កម្ពុជា-កូរ៉េ បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើននៅក្នុងទំនាក់ទំនងទ្វេភាគី រាប់ចាប់ទាំងការជំរុញការវិនិយោគ ការដោះដូរពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិសន្តិសុខ និងការជំរុញការ ការផ្លាស់ប្ដូរប្រជាជន និងប្រជាជនគួរជាទីសោមនស្ស។

ឯកឧត្តម គីម ឆាងយ៉ុង បានកត់សម្គាល់ថា ប្រជាពលរដ្ឋកម្ពុជា និងកូរ៉េ បានធ្វើការ និងវិនិយោគជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយតាមរយៈការបង្កើតទំនុកចិត្តប្រទេសទាំងពីរ​ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៤។

បន្ថែមពីនេះ ឯកឧត្តមជឿជាក់ថា ខួបទី៣០ ជាឱកាសពង្រីកភាពជាដៃគូដ៏រឹងមាននៅក្នុងពេល៣០ឆ្នាំតទៅតមុខទៀត។

ដោយឡែកឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េ គឺជាចំណងមិត្តភាពដែលមានមូលដ្ឋានលើប្រវត្តិសាស្ត្រ និងការយោគយល់គ្នា ដែលប្រទេសទាំងពីរ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧០ ប៉ុន្តែដោយកត្តាផ្លាស់ប្ដូរនយោបាយនៅកម្ពុជា ទំនាក់ទំនងនេះបានកាត់ផ្ដាច់ទៅវិញ និងត្រូវបានតភ្ជាប់ឡើងវិញដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដែលបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ដែលបានបើកទំព័រថ្មីសម្រាប់ការពង្រឹងមិត្តភាព និងការពង្រីកសហប្រតិបត្តិការទ្វេភាគី។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការស្ដារទំនាក់ទំនងការទូតឡើងវិញនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ការទូតមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីឆន្ទៈនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក្នុងការបង្កើតទំនាក់ទំនងដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តនិងផលប្រយោជន៍រួម។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមទៀតថា «គេអាចនិយាយបានថា ទំនាក់ទំនងកម្ពុជា-កូរ៉េ គឺជាឧទាហរណ៍មួយនៃការបង្កើតភាពជាដៃគូអន្តរជាតិ ដែលអាចរីកចម្រើនតាមរយៈការជឿទុកចិត្ត ការគោរពគ្នា និងការប្ដេជ្ញាចិត្តធ្វើការជាមួយគ្នា»។

សិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ» ដែលរៀបចំឡើងនេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន​ជាអ្នកស្រាវជ្រាវ និងអ្នកជំនាញនៃប្រទេសទាំងពីរ ដែលផ្ដោតទៅលើប្រធានបទរងពីរគឺ៖

១- «កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក និង៣០ឆ្នាំខាងមុខ»
២- «ស្ថានភាពបច្ចុប្បន្ន និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន»៕អត្ថបទដោយ MET KIM AU

 

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_908.html

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages