www.khmerpostnews.com.kh / សហគ្រាស ខ្មែរ ប៉ុស្តិ៍ ញូសិ៍ មានទទួលសេវាកម្ម ដឹកភ្ញៀវទេសចរណ៍គ្រប់២៥ខេត្តក្រុង / ទំនាក់ទំនង / Tele: 0966666646​​ / 0975766606.....

Breaking

Tuesday, October 13, 2026

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យប្រជាពលរដ្ឋ​គោរពច្បាប់ចរាចរណ៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃ្លោក នួយ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបណ្យភ្ជុំបិណ្ឌ ។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណេីតជួបជុំបងប្អូនក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋាន កន្លែងធ្វើការ និងការសិក្សាវិញ សូមប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រាល់ការធ្វេីដំណេីរសូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដោយបើកបរដោយការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់៕អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages