www.khmerpostnews.com.kh / សហគ្រាស ខ្មែរ ប៉ុស្តិ៍ ញូសិ៍ មានទទួលសេវាកម្ម ដឹកភ្ញៀវទេសចរណ៍គ្រប់២៥ខេត្តក្រុង / ទំនាក់ទំនង / Tele: 0966666646​​ / 0975766606.....

Breaking

Tuesday, October 6, 2026

រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី ត្រូវរៀបចំតម្កល់ នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គល នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

ការរៀចំតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ និងជំនឿសាសនារបស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។

ការតម្កល់រូបបដិមាទាំងពីរព្រះអង្គនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការថែរក្សា និងផ្សព្វផ្សាយនូវកេរដំណែលដូនតា ទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។

ព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី ត្រូវបានគេចាត់ទុកជាតំណាងនៃសេចក្តីសុខ សេចក្តីចម្រើន និងភាពសម្បូរសប្បាយ ដែលជាការប្រសើរសម្រាប់ស្ថាប័នរដ្ឋ និងប្រជាជាតិទាំងមូល។

ក្រសួងព័ត៌មានមិនត្រឹមតែបំពេញតួនាទីជាអ្នកផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ថាប័នមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិផងដែរ។ ការតម្កល់រូបបដិមានេះ គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការរួមចំណែកថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្សស្ថិតស្ថេរ៕

Bottom ads banner

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages