www.khmerpostnews.com.kh / សហគ្រាស ខ្មែរ ប៉ុស្តិ៍ ញូសិ៍ មានទទួលសេវាកម្ម ដឹកភ្ញៀវទេសចរណ៍គ្រប់២៥ខេត្តក្រុង / ទំនាក់ទំនង / Tele: 0966666646....

Breaking

Thursday, August 8, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍កម្សាន្តកម្រិតអន្តរជាតិ ជួបសម្តែងការគួរសម

 សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍កម្សាន្តកម្រិតអន្តរជាតិ ជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា អនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ​នៃក្រុមហ៊ុន Gumball 3000 ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។

ការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia» នឹងចូលរួមចំណែកលើកកម្ពស់វិស័យ​ទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages